គម្ពីរសញ្ញាថ្មី

ម៉ាថាយ 2:1-7 Khmer Christian Bible (KCB)

1. កាល​ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ ស្រុក​យូដា​ នៅក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ​ នោះ​មាន​ពួក​តារាវិទូ​ពី​ទិស​ខាង​កើត​បាន​ចូល​មក​ដល់​ក្រុង​យេរូសាឡិម​

2. សួរ​គេ​ថា៖​ «តើ​ព្រះអង្គ​ដែល​ប្រសូត​មក​ជា​ស្ដេច​ជនជាតិ​យូដា​នោះ​ នៅ​ឯណា?​ ដ្បិត​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​នៅ​ទិស​ខាង​កើត​ ហើយ​យើង​មក​ដើម្បី​ថ្វាយ​បង្គំ​ព្រះអង្គ»។​

3. ពេល​ឮ​ដូច្នេះ​ ស្ដេច​ហេរ៉ូឌ​ និង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិម​ ក៏​ព្រួយ​ចិត្ត​ជាមួយ​ស្ដេច​ដែរ។​

4. ពេល​កោះប្រជុំ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ទាំងអស់​របស់​ប្រជាជន​ ស្ដេច​បាន​សួរ​ពួកគេ​ពី​កន្លែង​ដែល​ព្រះគ្រិស្ដ​ប្រសូត​

5. គេ​ទូល​ស្ដេច​ថា៖​ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​ ដ្បិត​ដូច​បាន​ចែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា​

6. នែ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​អើយ​ ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ស្រុក​យូដា​ អ្នក​មិន​អន់​ជាង​គេ​ឡើយ​ ព្រោះ​នឹង​មាន​អ្នក​គ្រប់គ្រង​ម្នាក់​ចេញពី​អ្នក​មក​ ហើយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល​ជា​ប្រជាជន​យើង‍»‍។​

7. បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​

សូមអានជំពូកពេញលេញ ម៉ាថាយ 2