គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:22-26 Khmer Christian Bible (KCB)

22. ប៉ុន្ដែ​ពេល​កំលោះ​នោះ​ឮ​ព្រះបន្ទូល​នេះ​ ក៏​ចាក​ចេញ​ទៅ​ទាំង​សោកសៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

23. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ណាស់​

24. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ទៀត​ថា​ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​

25. ពេល​ពួក​សិស្ស​ឮ​ហើយ​ ក៏​នឹក​ឆ្ងល់​ជា​ខ្លាំង​ ទាំង​និយាយ​ថា៖​ «បើ​ដូច្នេះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

26. ពេល​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ នោះ​ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​វិញ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 19