គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:1-6 Khmer Christian Bible (KCB)

1. កាល​ព្រះយេស៊ូ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ចប់​ហើយ​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ស្រុក​កាលីឡេ​ រួច​បាន​មក​ដល់​តំបន់​ស្រុក​យូដា​ នៅ​ឯ​ត្រើយ​នាយ​អូរ​យ័រដាន់​

2. នោះ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​មក​តាម​ព្រះអង្គ​ ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។​

3. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចូល​មក​ជិត​ល្បងល​ព្រះអង្គ​ ដោយ​ទូល​សួរ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ​ បើ​បុរស​លែង​ប្រពន្ធ​ដោយ​ហេតុ​ផល​ណា​ក៏​ដោយ​នោះ?»​

4. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​ទេ​ឬ​ថា​ ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ជា​ប្រុស​ ជា​ស្រី​តាំង​ពី​ដើម​ដំបូង​មក?»​

5. ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ដោយ​ហេតុ​នេះ​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ ហើយ​ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​ រួច​អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ​

6. ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ​ ប៉ុន្ដែ​ជា​សាច់​តែ​មួយ​វិញ​ ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»​

សូមអានជំពូកពេញលេញ ម៉ាថាយ 19