គម្ពីរសញ្ញាថ្មី

ម៉ាថាយ 18:30-35 Khmer Christian Bible (KCB)

30. ប៉ុន្ដែ​គាត់​មិន​ព្រម​ទេ​ បែរ​ជា​យក​អ្នក​នោះ​ទៅ​ដាក់​គុក​ រហូត​ដល់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់‍។​

31. នៅ​ពេល​បាវបម្រើ​ជា​គូកន​ផ្សេង​ទៀត​ បាន​ឃើញ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ ក៏​មិន​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ ហើយ​មក​រៀបរាប់​ប្រាប់​ស្ដេច​អំពី​ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង។​

32. ស្ដេច​ក៏​ហៅ​អ្នក​នោះ​មក​ រួច​មាន​បន្ទូល​ទៅ​គាត់​ថា​ នែ៎​ បាវបម្រើ​អាក្រក់​អើយ!​ ខ្ញុំ​បាន​លុប​បំណុល​ទាំងឡាយ​របស់​អ្នក​ចោល​ទាំង​អស់​ ដោយ​ព្រោះ​អ្នក​បាន​អង្វរ​ខ្ញុំ។​

33. តើ​អ្នក​ក៏​មិន​គួរ​មេត្ដា​ដល់​បាវបម្រើ​ជា​គូកន​របស់​អ្នក​ ដូច​ជា​យើង​បាន​មេត្ដា​ដល់​អ្នក​ដែរ​ទេ​ឬ?​

34. ស្ដេច​ខឹង​បាវបម្រើ​នោះ​ណាស់​ ក៏​ប្រគល់​គាត់​ឲ្យ​ទៅ​អ្នក​ធ្វើ​ទារុណ​កម្ម​ រហូត​ដល់​គាត់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់។​

35. បើ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មិន​លើកលែង​ទោស​ដល់​បងប្អូន​របស់​ខ្លួន​ដោយ​អស់​ពី​ចិត្ដ​ទេ​ ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ដូច្នោះ​ដែរ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 18