គម្ពីរសញ្ញាថ្មី

ម៉ាថាយ 18:1-8 Khmer Christian Bible (KCB)

1. នៅ​គ្រា​នោះ​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ទូល​ថា៖​ «ដូច្នេះ​ តើ​អ្នក​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ជា​នរណា?»​

2. ព្រះអង្គ​ក៏​ហៅ​ក្មេង​ម្នាក់​ ហើយ​ដាក់​ក្មេង​នោះ​នៅ​ចំ​កណ្ដាល​ពួកគេ​

3. រួច​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ដរាប​ណា​អ្នក​រាល់គ្នា​មិន​ប្រែ​ចិត្ដ​ និង​ត្រលប់​ដូច​ជា​កូនក្មេង​ទេ​នោះ​ អ្នក​រាល់គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​បាន​ជា​ដាច់​ខាត​

4. ដូច្នេះឋ អ្នកណា​បន្ទាប​ខ្លួន​ដូច​ក្មេង​នេះឋ អ្នក​នោះ​ជា​អ្នក​ធំ​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​

5. ហើយ​បើ​អ្នកណា​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ហើយ​

6. ប៉ុន្ដែ​បើ​អ្នកណា​បណ្ដាល​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​ដោយ​សត្វ​លា​ មក​ចង​នឹង​ក​របស់​អ្នក​នោះ​ ហើយ​ពន្លិច​ទៅ​ក្នុង​បាត​សមុទ្រ​ នោះ​ប្រសើរ​ជាង​

7. វេទនា​ដល់​មនុស្ស​លោក​ ដោយ​ព្រោះ​តែ​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ជំពប់​ដួល​ ដ្បិត​សេចក្ដី​នោះ​ត្រូវ​តែ​កើត​មាន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ណា​ដែល​នាំ​ឲ្យ​កើត​មាន​សេចក្ដី​នោះ​

8. ប្រសិន​បើ​ដៃ​ ឬ​ជើង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល​ ចូរ​កាត់​វា​ចេញ​ ហើយ​បោះ​ចោល​ទៅ​ ដ្បិត​បើ​អ្នក​ចូលទៅ​ក្នុង​ជីវិត​អស់កល្ប​ដោយ​កំបុត​ដៃ​ម្ខាង​ ឬ​កំបុត​ជើង​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ​ ឬ​ជើង​ពីរ​ ប៉ុន្ដែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច​

សូមអានជំពូកពេញលេញ ម៉ាថាយ 18