គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:1-10 Khmer Christian Bible (KCB)

1. ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក​ ព្រះយេស៊ូ​នាំ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់​ទៅ​ដាច់​ឡែក​ពី​គេ​ ឡើង​លើ​ភ្នំ​មួយ​ខ្ពស់​

2. ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែក​ នៅ​ចំពោះ​មុខ​ពួកគេ​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​ចែង​ដូច​ជា​ដួង​អាទិត្យ​ ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ដូច​ជា​ពន្លឺ​

3. ហើយ​មើល៍​ លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​បាន​លេច​មក​ឲ្យ​ពួក​គេ​ឃើញ​ ទាំង​កំពុង​និយាយ​ជាមួយ​ព្រះអង្គ​ផង​

4. លោក​ពេត្រុស​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទី​នេះ​ ប្រសិន​បើ​ព្រះអង្គ​ព្រម​ ខ្ញុំ​នឹង​ធ្វើ​រោង​បី​នៅ​ទី​នេះ​ មួយ​សម្រាប់​ព្រះអង្គ​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​

5. កាល​លោក​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ​ នោះ​ក៏​មាន​ពពក​ដ៏​ភ្លឺ​ចិញ្ចាច​គ្រប​បាំង​ពួកគេ​ ហើយ​មាន​សំឡេង​និយាយ​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ត​នឹង​ព្រះអង្គ​ណាស់​ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»​

6. ពេល​ពួក​សិស្ស​ស្ដាប់​ឮ​ គេ​ក៏​ក្រាប​ផ្កាប់​មុខ​ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង​

7. ព្រះយេស៊ូ​ក៏​ចូល​ទៅ​ជិត​ និង​បាន​ពាល់​គេ​ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ក្រោក​ឡើង​កុំ​ខ្លាច​អី»​

8. កាល​ពួកគេ​ងើយ​ភ្នែក​ឡើង​ នោះ​មិន​ឃើញ​អ្នកណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​ប៉ុណ្ណោះ។​

9. ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​បង្គាប់​ពួកគេ​ថា៖​ «កុំ​ប្រាប់​អ្នកណា​អំពី​ហេតុ​ការណ៍​ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ​ រហូត​ដល់​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ»។​

10. ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ចុះ​ហេតុអ្វី​បាន​ជា​ពួក​គ្រូវិន័យ​និយាយ​ថា​ លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?»​

សូមអានជំពូកពេញលេញ ម៉ាថាយ 17