2. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពេលល្ងាច អ្នករាល់គ្នានិយាយថា ធាតុអាកាសល្អ ព្រោះមេឃពណ៌ក្រហម។
3. ដល់ព្រឹកឡើងក៏និយាយថា ថ្ងៃនេះធាតុអាកាសមិនល្អទេ ព្រោះមេឃក្រហមមានពពកច្រើន។ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃ ប៉ុន្ដែអ្នករាល់គ្នាមិនអាចស្គាល់ទីសំគាល់នាសម័យនេះបានឡើយ។
4. ជំនាន់មនុស្សដ៏អាក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់របស់លោកយ៉ូណាស់» រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
5. ពេលពួកសិស្សឆ្លងទៅត្រើយម្ខាង ពួកគេភ្លេចយកនំប៉័ង។
6. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
7. នោះពួកសិស្សក៏សួរដេញដោលគ្នាថា៖ «ព្រោះតែយើងមិនបានយកនំប៉័ងមកទេដឹង»។
8. កាលព្រះយេស៊ូជ្រាបហើយក៏មានបន្ទូលថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាសួរដេញដោលគ្នាអំពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ?
9. តើអ្នករាល់គ្នានៅតែមិនទាន់យល់ ឬក៏មិនចាំពីនំប៉័ងប្រាំដុំសម្រាប់មនុស្សប្រាំពាន់នាក់ទេឬ? តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រក?