19. ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក ហើយបើអ្នកចងអ្វីនៅលើផែនដី នោះនឹងចងនៅស្ថានសួគ៌ដែរ រួចបើអ្នកស្រាយអ្វីនៅលើផែនដី នោះនឹងស្រាយនៅឯស្ថានសួគ៌ដែរ»។
20. បន្ទាប់មក ព្រះអង្គបានបង្គាប់ដល់ពួកសិស្ស មិនឲ្យនិយាយប្រាប់នរណាម្នាក់ថាព្រះអង្គជាព្រះគ្រិស្ដទេ។
21. ចាប់តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមបង្ហាញដល់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គត្រូវតែទៅក្រុងយេរូសាឡិម ហើយទទួលរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ រួចត្រូវគេសម្លាប់ ហើយរស់ឡើងវិញនៅថ្ងៃទីបី
22. លោកពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមមេត្ដាអាណិតផងចុះ ការនេះនឹងមិនកើតឡើងចំពោះព្រះអង្គជាដាច់ខាត»
23. ប៉ុន្ដែព្រះអង្គបានបែរមកមានបន្ទូលទៅលោកពេត្រុសថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើងទៅ ឯងជាសេចក្ដីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះជាម្ចាស់ទេ គឺគិតតាមគំនិតរបស់មនុស្សវិញ»។
24. បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបងខ្លួងឯង ហើយលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំចុះ
25. ដ្បិតអ្នកណាដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ