គម្ពីរសញ្ញាថ្មី

ម៉ាថាយ 16:14-19 Khmer Christian Bible (KCB)

14. ពួកគេ​ទូល​ថា៖​ «អ្នក​ខ្លះ​ថា​ លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​ លោក​យេរេមា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់»​

15. ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ថា​ ខ្ញុំ​ជា​អ្នកណា​ដែរ‍?»​

16. លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​

17. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​

18. ហើយ​ខ្ញុំ​ក៏​ប្រាប់​អ្នក​ដែរ​ថា​ អ្នក​ឈ្មោះ​ពេត្រុស​ ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ​ ឯ​ទ្វារ​ស្ថាន​នរក​មិន​ឈ្នះ​ក្រុមជំនុំ​នេះ​ឡើយ​

19. ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក​ ហើយ​បើ​អ្នក​ចង​អ្វី​នៅ​លើ​ផែនដី​ នោះ​នឹង​ចង​នៅ​ស្ថានសួគ៌​ដែរ​ រួច​បើ​អ្នក​ស្រាយ​អ្វី​នៅ​លើ​ផែនដី​ នោះ​នឹង​ស្រាយ​នៅ​ឯ​ស្ថានសួគ៌​ដែរ‍»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 16