គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:31-36 Khmer Christian Bible (KCB)

31. ព្រះយេស៊ូ​លូក​ព្រះហស្ដ​ចាប់​គាត់​ភ្លាម​ រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មនុស្ស​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?‍»​

32. កាល​ព្រះអង្គ​ និង​លោក​ពេត្រុស​ឡើង​ទូក​ហើយ​ នោះ​ខ្យល់​ក៏​ស្ងប់​ទៅ​

33. អ្នក​នៅ​លើ​ទូក​បាន​ថ្វាយបង្គំ​ព្រះអង្គ​ទាំង​ទូល​ថា៖​ «ព្រះអង្គ​ពិត​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន‍!»​

34. ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត។​

35. ពេល​មនុស្ស​នៅ​កន្លែង​នោះ​ស្គាល់​ព្រះអង្គ​ ពួកគេ​ក៏​ជូន​ដំណឹង​ទៅ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំវិញ​នោះ​ រួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​មក​ឯ​ព្រះអង្គ​

36. និង​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​ទាំង​នោះ​ពាល់​ត្រឹម​តែ​រំយោល​អាវ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ ហើយ​មនុស្ស​ជា​ច្រើន​ដែល​បាន​ពាល់​ក៏​បាន​ជា​សះស្បើយ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 14