21. ហើយអ្នកដែលបានបរិភោគ មានបុរសប្រហែលប្រាំពាន់នាក់មិនរាប់ស្ត្រី និងកូនក្មេងទេ។
22. ភ្លាមនោះ ព្រះអង្គតឿនពួកសិស្សព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈនោះព្រះអង្គក៏រំសាយបណ្ដាជន។
23. ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ លុះដល់ពេលព្រលប់ ព្រះអង្គក៏នៅទីនោះតែម្នាក់ឯង
24. ឯទូកឃ្លាតឆ្ងាយពីគោករាប់រយម៉ែត្រ ហើយត្រូវរលកបោកបក់ ព្រោះបញ្ច្រាស់ខ្យល់។
25. នៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងមកឯពួកសិស្ស
26. ប៉ុន្ដែពេលពួកសិស្សឃើញព្រះអង្គយាងដើរលើបឹង ក៏និយាយទាំងតក់ស្លុតថា៖ «ខ្មោចលង!» ហើយពួកគេក៏ស្រែកឡើងទាំងភ័យខ្លាច
27. ប៉ុន្ដែភ្លាមនោះ ព្រះយេស៊ូមានបន្ទូលទៅពួកគេវិញថា៖ «កុំខ្លាចអី ក្លាហានឡើង គឺខ្ញុំទេ!»
28. លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើជាព្រះអង្គមែន សូមបង្គាប់ខ្ញុំឲ្យទៅឯព្រះអង្គនៅលើទឹកផង»