គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:17-28 Khmer Christian Bible (KCB)

17. ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទី​នេះ​យើង​គ្មាន​អ្វី​ទេ​ ក្រៅ​ពី​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​

18. ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ចូរ​យក​ត្រី​ និង​នំប៉័ង​នោះ​មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»​

19. ព្រះអង្គ​បាន​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ស្មៅ​ ហើយ​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​

20. ពួកគេ​បាន​បរិភោគ​ និង​ឆ្អែត​ស្កប់​ស្កល់​គ្រប់ៗ​គ្នា​ រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ដប់ពីរ​កន្ដ្រក​ពេញ‍ៗ​

21. ហើយ​អ្នក​ដែល​បាន​បរិភោគ​ មាន​បុរស​ប្រហែល​ប្រាំ​ពាន់​នាក់​មិន​រាប់​ស្ត្រី​ និង​កូនក្មេង​ទេ។​

22. ភ្លាម​នោះ​ ព្រះអង្គ​តឿន​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ​ ខណៈ​នោះ​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន។​

23. ពេល​រំសាយ​បណ្ដាជន​រួច​ហើយ​ ព្រះអង្គ​ក៏​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ​តែ​ម្នាក់​ឯង‍។​ លុះ​ដល់​ពេល​ព្រលប់​ ព្រះអង្គ​ក៏​នៅ​ទី​នោះ​តែ​ម្នាក់​ឯង​

24. ឯ​ទូក​ឃ្លាត​ឆ្ងាយ​ពី​គោក​រាប់​រយ​ម៉ែត្រ​ ហើយ​ត្រូវ​រលក​បោក​បក់​ ព្រោះ​បញ្ច្រាស់​ខ្យល់។​

25. នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​មក​ឯ​ពួក​សិស្ស​

26. ប៉ុន្ដែ​ពេល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ក៏​និយាយ​ទាំង​តក់​ស្លុត​ថា៖​ «ខ្មោច​លង!»​ ហើយ​ពួកគេ​ក៏​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច​

27. ប៉ុន្ដែ​ភ្លាម​នោះ​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «កុំ​ខ្លាច​អី​ ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ‍!‍»​

28. លោក​ពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ជា​ព្រះអង្គ​មែន​ សូម​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះអង្គ​នៅ​លើ​ទឹក​ផង»​

សូមអានជំពូកពេញលេញ ម៉ាថាយ 14