2. មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។
3. ព្រះអង្គមានបន្ទូលប្រាប់ពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូចថា៖ «មើល៍ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ
4. ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
5. ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់ពូជនោះដុះឡើងយ៉ាងឆាប់ ពីព្រោះដីមិនជ្រៅ
6. ប៉ុន្ដែពេលថ្ងៃរះឡើង ពន្លកក៏ក្រៀមស្វិតដោយព្រោះគ្មានឫស។
7. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតគ្រាប់ពូជនោះ។
8. ប៉ុន្ដែគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយឲ្យផលមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។