គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:1-11 Khmer Christian Bible (KCB)

1. នៅ​ថ្ងៃ​នោះ​ ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ផ្ទះ​ ទៅ​អង្គុយ​នៅ​ក្បែរ​មាត់​បឹង។​

2. មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ប្រមូល​គ្នា​មក​ចោម​រោម​ព្រះអង្គ​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​អង្គុយ​នៅ​លើ​ទូក​ ឯ​បណ្ដាជន​ទាំង​អស់​បាន​ឈរ​នៅ​តាម​មាត់​បឹង។​

3. ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មើល៍​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​

4. ពេល​គាត់​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់​

5. ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពុំ​សូវ​មាន​ដី​ គ្រាប់​ពូជ​នោះ​ដុះ​ឡើង​យ៉ាង​ឆាប់​ ពីព្រោះ​ដី​មិន​ជ្រៅ​

6. ប៉ុន្ដែ​ពេល​ថ្ងៃ​រះ​ឡើង​ ពន្លក​ក៏​ក្រៀម​ស្វិត​ដោយ​ព្រោះ​គ្មាន​ឫស។​

7. គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​លើ​ដី​មាន​បន្លា​ បន្លា​ក៏​ដុះ​ឡើង​រួបរឹត​គ្រាប់​ពូជ​នោះ។​

8. ប៉ុន្ដែ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ហើយ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​សាម​សិប។​

9. អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ!»​

10. ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​លោក​និយាយ​នឹង​គេ​ជា​រឿង​ប្រៀប​ប្រដូច​ដូច្នេះ?»​

11. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​

សូមអានជំពូកពេញលេញ ម៉ាថាយ 13