គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:43-50 Khmer Christian Bible (KCB)

43. ពេល​វិញ្ញាណ​ឤក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​ វា​ក៏​ទៅ​ស្វែង​រក​កន្លែង​សម្រាក​នៅ​ទី​ហួត​ហែង​ ប៉ុន្ដែ​រក​មិន​បាន​

44. នោះ​វា​និយាយ​ថា​ អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញ​មក​នោះ​វិញ‍។​ ពេល​មក​ដល់​ វា​ក៏​ឃើញ​ថា​នៅ​ទំនេរ​ ទាំង​បោស​ស្អាត​ និង​មាន​របៀប​ផង​

45. នោះ​វា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ ដែល​ឤក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទី​នោះ​ ដូច្នេះ​ស្ថាន​ភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់​ជាង​មុន​ទៅ​ទៀត​ ហើយ​មនុស្ស​ជំនាន់​ដ៏​ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។​

46. កាល​កំពុង​មាន​បន្ទូល​នឹង​បណ្ដាជន​នៅ​ឡើយ​ នោះ​ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​ព្រះអង្គ។​

47. មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ម្ដាយ​ និង​បងប្អូន​របស់​លោក​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​លោក»​

48. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ដែល​បាន​ទូល​ព្រះអង្គ​នោះ​ថា៖​ «តើ​នរណា​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ?»​

49. រួច​ហើយ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទាំង​លាត​ព្រះហស្ដ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ​ និង​ជា​បងប្អូន​របស់​ខ្ញុំ​

50. ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះវរបិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី​ និង​ជា​ម្ដាយ​របស់​ខ្ញុំ‍»‍។​

សូមអានជំពូកពេញលេញ ម៉ាថាយ 12