គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:1-6 Khmer Christian Bible (KCB)

1. នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ​ ពេល​នោះ​ ពួក​សិស្ស​របស់​ព្រះអង្គ​ឃ្លាន​ ពួកគេ​ក៏​ចាប់​ផ្ដើម​បូត​កួរ​ស្រូវ​មក​បរិភោគ។​

2. ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​ដូច្នេះ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​វិន័យ​បាន​ហាម​នៅ​ថ្ងៃ​សប្ប័ទ»​

3. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ដែល​ស្ដេច​ឃ្លាន​ទេ​ឬ?​

4. គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ ហើយ​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​ស្ដេច​ និង​គូ​កន​បរិភោគ​ឡើយ​ លើកលែង​តែ​សង្ឃ​ប៉ុណ្ណោះ។​

5. តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​គម្ពីរ​វិន័យ​ទេ​ឬ?​ គឺ​នៅ​ថ្ងៃ​សប្ប័ទ​ សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃ​សប្ប័ទ​ គ្មាន​ទោស​ទេ​

6. ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ម្នាក់​ដែល​វិសេស​ជាង​ព្រះ​វិហារ​ គឺ​នៅ​ទីនេះ​ស្រាប់​ហើយ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 12