គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:4-9 Khmer Christian Bible (KCB)

4. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្ដាប់​ឮ​ និង​មើល​ឃើញ​ចុះ​

5. គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​

6. អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​មាន​ពរ​ហើយ»។​

7. ពេល​អ្នក​ទាំង​នេះ​ចាក​ចេញ​ ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា‍៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​

8. តើ​អ្នក​រាល់គ្នា​បាន​ចេញ​ទៅ​មើល​អ្វី?​ មើល​បុរស​ម្នាក់​ ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​ស្អាត​ប្រណិត​ គឺ​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ។​

9. ដូច្នេះ​ តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកនោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​

សូមអានជំពូកពេញលេញ ម៉ាថាយ 11