គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:3-14 Khmer Christian Bible (KCB)

3. «តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ ឬ​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​

4. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្ដាប់​ឮ​ និង​មើល​ឃើញ​ចុះ​

5. គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​

6. អ្នក​ដែល​មិន​រវាត​ចិត្ត​ពី​ខ្ញុំ​មាន​ពរ​ហើយ»។​

7. ពេល​អ្នក​ទាំង​នេះ​ចាក​ចេញ​ ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​បណ្ដាជន​អំពី​លោក​យ៉ូហាន​ថា‍៖​ «តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី​នៅ​ទីរហោឋាន?​ មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​ឬ?​

8. តើ​អ្នក​រាល់គ្នា​បាន​ចេញ​ទៅ​មើល​អ្វី?​ មើល​បុរស​ម្នាក់​ ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​ស្អាត​ប្រណិត​ គឺ​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ។​

9. ដូច្នេះ​ តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកនោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​

10. ដ្បិត​អ្នក​នេះ​ហើយ​ ដែល​មាន​សេចក្ដី​ចែងទុក​អំពី​គាត់​ថា​ មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដែល​ជា​អ្នក​រៀបចំ​ដំណើរ​របស់​អ្នក​ជា​មុន​

11. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​វិសេស​ជាង​គាត់​ទៅ​ទៀត។​

12. ប៉ុន្ដែ​ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ទល់​ពេល​នេះ​ មាន​គេ​ខំ​ប្រឹង​ចាប់​យក​នគរ​ស្ថានសួគ៌​ ហើយ​អ្នក​ខំ​ប្រឹង​ខ្នះខ្នែង​ ចាប់​យក​នគរ​នោះ​បាន​

13. ដ្បិត​អ្នក​នាំ​ព្រះបន្ទូល​ និង​គម្ពីរ​វិន័យ​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​ រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​

14. ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដីនេះ​ គឺ​លោក​ហើយ​ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។​

សូមអានជំពូកពេញលេញ ម៉ាថាយ 11