គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:27-30 Khmer Christian Bible (KCB)

27. ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ខ្ញុំ​ ហើយ​គ្មាន​អ្នកណា​ស្គាល់​ព្រះរាជ​បុត្រា​ទេ​ ក្រៅ​ពី​ព្រះវរ​បិតា​ ហើយ​ក៏​គ្មាន​អ្នកណា​ស្គាល់​ព្រះវរបិតា​ដែរ​ ក្រៅ​ពី​ព្រះរាជ​បុត្រា​ និង​អស់​អ្នក​ដែល​ព្រះរាជ​បុត្រា​សព្វ​ព្រះហឫទ័យ​បើក​សំដែង​ឲ្យ​ស្គាល់​តែ​ប៉ុណ្ណោះ។​

28. អស់​អ្នក​ដែល​នឿយ​ព្រួយ​ ហើយ​ផ្ទុក​ធ្ងន់​អើយ‍!​ ចូរ​មក​ឯ​ខ្ញុំ​ចុះ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​សម្រាក​

29. ចូរ​ទទួល​នឹម​ខ្ញុំ​ដាក់​លើ​អ្នក​រាល់គ្នា​ ហើយ​រៀន​ពី​ខ្ញុំ​ចុះ​ ដ្បិត​ខ្ញុំ​ស្លូត​ ហើយ​មាន​ចិត្ដ​សុភាព​ នោះ​អ្នក​រាល់គ្នា​នឹង​រក​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង​

30. ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ​ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​ដែរ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 11