គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:11-17 Khmer Christian Bible (KCB)

11. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​វិសេស​ជាង​គាត់​ទៅ​ទៀត។​

12. ប៉ុន្ដែ​ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ទល់​ពេល​នេះ​ មាន​គេ​ខំ​ប្រឹង​ចាប់​យក​នគរ​ស្ថានសួគ៌​ ហើយ​អ្នក​ខំ​ប្រឹង​ខ្នះខ្នែង​ ចាប់​យក​នគរ​នោះ​បាន​

13. ដ្បិត​អ្នក​នាំ​ព្រះបន្ទូល​ និង​គម្ពីរ​វិន័យ​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​ រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​

14. ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដីនេះ​ គឺ​លោក​ហើយ​ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។​

15. អ្នក​ដែល​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ។​

16. តើ​ឲ្យ​ខ្ញុំ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី?​ មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​ក្មេងៗ​ដែល​អង្គុយ​នៅ​ផ្សារ​ ស្រែក​ទៅ​ក្មេង​ឯ​ទៀត​

17. ថា​ យើង​ផ្លុំ​ខ្លុយ​ឲ្យ​ពួក​ឯង​ ប៉ុន្ដែ​ពួក​ឯង​មិន​រាំ​ ហើយ​យើង​ស្មូត្រ​ ប៉ុន្ដែ​ពួក​ឯង​មិន​ទួញ​សោក​សោះ​

សូមអានជំពូកពេញលេញ ម៉ាថាយ 11