36. ឯសត្រូវរបស់អ្នកនោះ គឺជាសមាជិកគ្រួសាររបស់អ្នកនោះឯង។
37. អស់អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយលើសខ្ញុំ នោះមិនស័ក្តិសមនឹងខ្ញុំទេ ហើយអស់អ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីលើសខ្ញុំ នោះក៏មិនស័ក្តិសមនឹងខ្ញុំដែរ។
38. អស់អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ នោះមិនស័ក្ដិសមនឹងខ្ញុំទេ។
39. អស់អ្នកដែលរកជីវិតនឹងបាត់ជីវិត តែអស់អ្នកដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។
40. អ្នកណាទទួលអ្នករាល់គ្នា នោះក៏ទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ នោះក៏ទទួលព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកដែរ។
41. អ្នកណាដែលទទួលអ្នកនាំព្រះបន្ទូលដោយឈ្មោះអ្នកនាំព្រះបន្ទូល នឹងទទួលបានរង្វាន់របស់អ្នកនាំព្រះបន្ទូល។ អ្នកណាដែលទទួលមនុស្សសុចរិតដោយឈ្មោះមនុស្សសុចរិត នឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។
42. អ្នកណាឲ្យទឹកត្រជាក់តែមួយកែវដល់ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនេះផឹក ដោយនូវឈ្មោះជាសិស្សរបស់ខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់គេឡើយ»។