គម្ពីរសញ្ញាថ្មី

ម៉ាថាយ 1:3-20 Khmer Christian Bible (KCB)

3. លោក​យូដា​ និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស​ និង​លោក​សេរ៉ាស​ ឯ​លោក​ពេរេស​បង្កើត​លោក​ហេស្រុន​ លោក​ហេស្រុន​បង្កើត​លោក​រ៉ាម​

4. លោក​រ៉ាម​បង្កើត​លោក​អ័មីណាដាប់​ លោក​អ័មីណាដាប់​បង្កើត​លោក​ណាសូន​ លោក​ណាសូន​បង្កើត​លោក​សាលម៉ូន​

5. លោក​សាលម៉ូន​ និង​នាង​រ៉ាហាប់​បង្កើត​លោក​បូអូស​ ហើយ​លោក​បូអូស​ និង​នាង​រស់​បង្កើត​លោក​អូបិឌ​ លោក​អូបិឌ​បង្កើត​លោក​អ៊ីសាយ​

6. លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ​ ស្ដេច​ដាវីឌ​ និង​ប្រពន្ធ​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន​

7. ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម​ ស្ដេច​រេហូបោម​បង្កើត​ស្ដេចអ័ប៊ីយ៉ា​ ស្ដេច​អ័ប៊ីយ៉ា​បង្កើត​ស្ដេច​អេសា​

8. ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត​ ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរាម​ ស្ដេច​យ៉ូរាម​បង្កើត​ស្ដេច​អូសៀស​

9. ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម​ ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស​ ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស​

10. ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ​ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេចអាំម៉ូន​ ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស​

11. ស្ដេច​យ៉ូសៀស​បង្កើតស្ដេច​យេកូនាស​ និង​បងប្អូន​របស់​ព្រះអង្គ​នៅ​គ្រា​មាន​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​

12. ក្រោយ​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​ លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល​

13. លោក​សូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ​ លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម​ លោក​អេលាគីម​បង្កើត​លោក​អេសូរ​

14. លោក​អេសូរ​បង្កើត​លោក​សាដុក​ លោក​សាដុក​បង្កើត​លោក​អេគីម​ លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ​

15. លោក​អេលីយ៉ុឌ​បង្កើត​លោក​អេលាសារ​ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន​ លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប​

16. លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះយេស៊ូ​ហៅ​ថា​ «ព្រះគ្រិស្ដ»​

17. ដូច្នេះ​ ចាប់​ពី​ជំនាន់​លោក​អ័ប្រាហាំ​មក​ដល់​ជំនាន់​ស្ដេច​ដាវីឌ​ ទាំង​អស់​មាន​ដប់​បួន​ជំនាន់​ ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​មាន​ដប់​បួន​ជំនាន់​ ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ដល់​ជំនាន់​ព្រះគ្រិស្ដ​មាន​ដប់​បួន​ជំនាន់។​

18. កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​

19. ឯ​លោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​ គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់​មុខ​ទេ​ ក៏​សម្រេច​ចិត្ដ​លែង​លះ​នាង​ដោយ​សម្ងាត់​

20. ប៉ុន្ដែ​ពេល​គាត់​គិត​អំពី​ការ​ទាំង​នេះ​ ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ ដោយ​និយាយ​ថា៖​ «យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ!​ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​

សូមអានជំពូកពេញលេញ ម៉ាថាយ 1