គម្ពីរសញ្ញាថ្មី

ម៉ាថាយ 1:21-24 Khmer Christian Bible (KCB)

21. នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ រួច​អ្នក​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «យេស៊ូ»​ ព្រោះ​ព្រះអង្គ​នឹង​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ»។​

22. ការ​ទាំង​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

23. «មើល៍​ ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ​ ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «អេម៉ាញូអែល»​ ប្រែ​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​

24. បន្ទាប់​ពី​លោក​យ៉ូសែប​ក្រោក​ពី​ដំណេក​ គាត់​ក៏​ធ្វើ​តាម​ដូច​ដែល​ទេវតា​របស់​ព្រះអម្ចាស់​បាន​បង្គាប់​ គឺ​គាត់​បាន​ទទួល​យក​ប្រពន្ធ​របស់​គាត់​វិញ​

សូមអានជំពូកពេញលេញ ម៉ាថាយ 1