13. លោកសូរ៉ូបាបិលបង្កើតលោកអ័ប៊ីយ៉ុឌ លោកអ័ប៊ីយ៉ុឌបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ
14. លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយ៉ុឌ
15. លោកអេលីយ៉ុឌបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប
16. លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាប្ដីនាងម៉ារាដែលបានបង្កើតព្រះយេស៊ូហៅថា «ព្រះគ្រិស្ដ»
17. ដូច្នេះ ចាប់ពីជំនាន់លោកអ័ប្រាហាំមកដល់ជំនាន់ស្ដេចដាវីឌ ទាំងអស់មានដប់បួនជំនាន់ ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូនមានដប់បួនជំនាន់ ហើយពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដមានដប់បួនជំនាន់។