គម្ពីរសញ្ញាថ្មី

ម៉ាថាយ 1:12-19 Khmer Christian Bible (KCB)

12. ក្រោយ​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​ លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល​

13. លោក​សូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ​ លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម​ លោក​អេលាគីម​បង្កើត​លោក​អេសូរ​

14. លោក​អេសូរ​បង្កើត​លោក​សាដុក​ លោក​សាដុក​បង្កើត​លោក​អេគីម​ លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ​

15. លោក​អេលីយ៉ុឌ​បង្កើត​លោក​អេលាសារ​ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន​ លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប​

16. លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះយេស៊ូ​ហៅ​ថា​ «ព្រះគ្រិស្ដ»​

17. ដូច្នេះ​ ចាប់​ពី​ជំនាន់​លោក​អ័ប្រាហាំ​មក​ដល់​ជំនាន់​ស្ដេច​ដាវីឌ​ ទាំង​អស់​មាន​ដប់​បួន​ជំនាន់​ ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​មាន​ដប់​បួន​ជំនាន់​ ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ដល់​ជំនាន់​ព្រះគ្រិស្ដ​មាន​ដប់​បួន​ជំនាន់។​

18. កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​

19. ឯ​លោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​ គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់​មុខ​ទេ​ ក៏​សម្រេច​ចិត្ដ​លែង​លះ​នាង​ដោយ​សម្ងាត់​

សូមអានជំពូកពេញលេញ ម៉ាថាយ 1