គម្ពីរសញ្ញាថ្មី

ម៉ាថាយ 1:10-23 Khmer Christian Bible (KCB)

10. ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ​ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេចអាំម៉ូន​ ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស​

11. ស្ដេច​យ៉ូសៀស​បង្កើតស្ដេច​យេកូនាស​ និង​បងប្អូន​របស់​ព្រះអង្គ​នៅ​គ្រា​មាន​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​

12. ក្រោយ​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​ លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល​

13. លោក​សូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ​ លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម​ លោក​អេលាគីម​បង្កើត​លោក​អេសូរ​

14. លោក​អេសូរ​បង្កើត​លោក​សាដុក​ លោក​សាដុក​បង្កើត​លោក​អេគីម​ លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ​

15. លោក​អេលីយ៉ុឌ​បង្កើត​លោក​អេលាសារ​ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន​ លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប​

16. លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះយេស៊ូ​ហៅ​ថា​ «ព្រះគ្រិស្ដ»​

17. ដូច្នេះ​ ចាប់​ពី​ជំនាន់​លោក​អ័ប្រាហាំ​មក​ដល់​ជំនាន់​ស្ដេច​ដាវីឌ​ ទាំង​អស់​មាន​ដប់​បួន​ជំនាន់​ ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​មាន​ដប់​បួន​ជំនាន់​ ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ដល់​ជំនាន់​ព្រះគ្រិស្ដ​មាន​ដប់​បួន​ជំនាន់។​

18. កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​

19. ឯ​លោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​ គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់​មុខ​ទេ​ ក៏​សម្រេច​ចិត្ដ​លែង​លះ​នាង​ដោយ​សម្ងាត់​

20. ប៉ុន្ដែ​ពេល​គាត់​គិត​អំពី​ការ​ទាំង​នេះ​ ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ ដោយ​និយាយ​ថា៖​ «យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ!​ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​

21. នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ រួច​អ្នក​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «យេស៊ូ»​ ព្រោះ​ព្រះអង្គ​នឹង​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ»។​

22. ការ​ទាំង​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

23. «មើល៍​ ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ​ ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «អេម៉ាញូអែល»​ ប្រែ​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​

សូមអានជំពូកពេញលេញ ម៉ាថាយ 1