គម្ពីរសញ្ញាថ្មី

ម៉ាថាយ 1:1-9 Khmer Christian Bible (KCB)

1. កំណត់ត្រា​វង្ស​ត្រកូល​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​លោក​អ័ប្រាហាំ:

2. លោក​អ័ប្រាហាំ​បង្កើត​លោក​អ៊ីសាក​ លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​លោក​យូដា​ និង​បងប្អូន​របស់​គាត់​

3. លោក​យូដា​ និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស​ និង​លោក​សេរ៉ាស​ ឯ​លោក​ពេរេស​បង្កើត​លោក​ហេស្រុន​ លោក​ហេស្រុន​បង្កើត​លោក​រ៉ាម​

4. លោក​រ៉ាម​បង្កើត​លោក​អ័មីណាដាប់​ លោក​អ័មីណាដាប់​បង្កើត​លោក​ណាសូន​ លោក​ណាសូន​បង្កើត​លោក​សាលម៉ូន​

5. លោក​សាលម៉ូន​ និង​នាង​រ៉ាហាប់​បង្កើត​លោក​បូអូស​ ហើយ​លោក​បូអូស​ និង​នាង​រស់​បង្កើត​លោក​អូបិឌ​ លោក​អូបិឌ​បង្កើត​លោក​អ៊ីសាយ​

6. លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ​ ស្ដេច​ដាវីឌ​ និង​ប្រពន្ធ​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន​

7. ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម​ ស្ដេច​រេហូបោម​បង្កើត​ស្ដេចអ័ប៊ីយ៉ា​ ស្ដេច​អ័ប៊ីយ៉ា​បង្កើត​ស្ដេច​អេសា​

8. ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត​ ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរាម​ ស្ដេច​យ៉ូរាម​បង្កើត​ស្ដេច​អូសៀស​

9. ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម​ ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស​ ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស​

សូមអានជំពូកពេញលេញ ម៉ាថាយ 1