1. កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូគ្រិស្ដដែលជាពូជពង្សរបស់ស្ដេចដាវីឌ និងលោកអ័ប្រាហាំ:
2. លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
3. លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស ឯលោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោករ៉ាម
4. លោករ៉ាមបង្កើតលោកអ័មីណាដាប់ លោកអ័មីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន
5. លោកសាលម៉ូន និងនាងរ៉ាហាប់បង្កើតលោកបូអូស ហើយលោកបូអូស និងនាងរស់បង្កើតលោកអូបិឌ លោកអូបិឌបង្កើតលោកអ៊ីសាយ