1. កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូគ្រិស្ដដែលជាពូជពង្សរបស់ស្ដេចដាវីឌ និងលោកអ័ប្រាហាំ:
2. លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
3. លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស ឯលោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោករ៉ាម
4. លោករ៉ាមបង្កើតលោកអ័មីណាដាប់ លោកអ័មីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន
5. លោកសាលម៉ូន និងនាងរ៉ាហាប់បង្កើតលោកបូអូស ហើយលោកបូអូស និងនាងរស់បង្កើតលោកអូបិឌ លោកអូបិឌបង្កើតលោកអ៊ីសាយ
6. លោកអ៊ីសាយបង្កើតស្ដេចដាវីឌ ស្ដេចដាវីឌ និងប្រពន្ធលោកអ៊ូរីបង្កើតស្ដេចសាឡូម៉ូន
7. ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអ័ប៊ីយ៉ា ស្ដេចអ័ប៊ីយ៉ាបង្កើតស្ដេចអេសា
8. ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរាម ស្ដេចយ៉ូរាមបង្កើតស្ដេចអូសៀស
9. ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស
10. ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស
11. ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងបងប្អូនរបស់ព្រះអង្គនៅគ្រាមានការនិរទេសទៅស្រុកបាប៊ីឡូន
12. ក្រោយការនិរទេសទៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធា លោកសាលធាបង្កើតលោកសូរ៉ូបាបិល
13. លោកសូរ៉ូបាបិលបង្កើតលោកអ័ប៊ីយ៉ុឌ លោកអ័ប៊ីយ៉ុឌបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ
14. លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយ៉ុឌ
15. លោកអេលីយ៉ុឌបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប