គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:30-38 Khmer Christian Bible (KCB)

30. ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​

31. រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​

32. ព្រះអង្គ​មាន​បន្ទូល​អំពី​ការ​នេះ​ត្រង់ៗ​ លោក​ពេត្រុស​ក៏​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពីគេ​ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​

33. តែ​ព្រះអង្គ​បែ​រម​ក​មើល​ពួក​សិស្ស​ព្រះអង្គ​ និង​ស្ដី​បន្ទោស​លោក​ពេត្រុស​ដោយ​មាន​បន្ទូល​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​ព្រះជាម្ចាស់​ទេ​ តែ​គិត​តាម​គំនិត​មនុស្ស​វិញ»។​

34. កាល​ព្រះអង្គ​ហៅ​ពួក​បណ្ដា​ជន​ និង​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ជួប​ជុំ​គ្នា​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះ​បង់​ខ្លួន​ឯង​ ហើយ​លី​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​

35. ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ និង​ដំណឹង​ល្អ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​

36. ដ្បិត​បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភព​លោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​

37. តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន​បាន?​

38. ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​

សូមអានជំពូកពេញលេញ ម៉ាកុស 8