គម្ពីរសញ្ញាថ្មី

ម៉ាកុស 8:28-31 Khmer Christian Bible (KCB)

28. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល»​

29. ព្រះអង្គ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​សិស្ស​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?»​ ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ»​

30. ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​

31. រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​

សូមអានជំពូកពេញលេញ ម៉ាកុស 8