គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:49-56 Khmer Christian Bible (KCB)

49. ពេល​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ពួកគេ​ស្មាន​ថា​ខ្មោច​លង​ ក៏​ស្រែក​ឡើង​

50. ព្រោះ​ពួកគេ​គ្រប់​គ្នា​ខ្លាច​ពេល​ឃើញ​ព្រះអង្គ​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ភ្លាម​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ»​

51. ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​

52. ដោយ​ព្រោះ​ចិត្ដ​គេ​រឹង​រូស​ ពួកគេ​មិន​យល់​អំពី​រឿង​នំប៉័ង​ទេ។​

53. ពេល​ឆ្លង​ដល់​ដី​គោក​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត​ ហើយ​ចត​ទូក​នៅ​ទី​នោះ​

54. ពេល​ពួកគេ​ចេញ​ពី​ទូក​ ប្រជាជន​ក៏​ស្គាល់​ព្រះអង្គ​ភ្លាម​

55. ពួកគេ​រត់​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​ទាំង​មូល​ ហើយ​ចាប់​ផ្ដើម​សែង​អ្នក​ជំងឺ​លើ​កន្ទេល​ ទៅ​កន្លែង​ដែល​គេ​ឮ​ថា​ព្រះអង្គ​នៅ​

56. ពេល​ព្រះអង្គ​ទៅ​ដល់​ទី​ណា​ក៏​ដោយ​ មិន​ថា​នៅ​ក្នុង​ភូមិ​ស្រុក​ ឬ​ក្រុង​ទេ​ ពួកគេ​បាន​ដាក់​អ្នក​ជំងឺ​នៅ​តាម​ផ្លូវ​ ហើយ​អង្វរ​ព្រះអង្គ​ឲ្យ​ពួកគេ​ពាល់​ត្រឹមតែ​រំយោល​អាវ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ ហើយ​អស់​អ្នក​ដែល​បាន​ពាល់​ ក៏​បាន​ជា​សះ​ស្បើយ។​

សូមអានជំពូកពេញលេញ ម៉ាកុស 6