គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:1-5 Khmer Christian Bible (KCB)

1. ព្រះអង្គ​ក៏​ចេញ​ពី​ទី​នោះ​ យាង​ចូល​ទៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ​

2. លុះ​ដល់​ថ្ងៃ​សប្ប័ទ​ ព្រះអង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ទាំង​និយាយ​ថា៖​ «តើ​អ្នក​នេះ​ចេះ​សេចក្ដី​ទាំង​នេះ​ពីណា​មក?​ ម្ដេច​ក៏​អ្នក​នេះ​មាន​ប្រាជ្ញា​ម៉្លេះ​ ហើយ​ការ​អស្ចារ្យ​បែប​នេះ​កើត​ពី​ដៃ​គាត់​ទៀត!​

3. តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​

4. ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទី​កនែ្លង​ លើក​លែង​តែ​នៅ​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​សាច់​ញាតិ​គាត់​ប៉ុណ្ណោះ»​

5. ព្រះអង្គ​មិន​អាច​ធ្វើការ​អស្ចារ្យ​អ្វី​នៅ​ទី​នោះ​បាន​ទេ​ ក្រៅ​ពី​ដាក់​ដៃ​លើ​អ្នក​ជំងឺ​ពីរ​បី​នាក់​ឲ្យ​បាន​ជា​ប៉ុណ្ណោះ​

សូមអានជំពូកពេញលេញ ម៉ាកុស 6