គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:29-36 Khmer Christian Bible (KCB)

29. ភ្លាម​នោះ​ ឈាម​ឈប់​ធ្លាក់​ ហើយ​នាង​បាន​ដឹង​នៅ​ក្នុង​ខ្លួន​ថា​ នាង​បាន​ជា​សះស្បើយ​ពី​ជំងឺ​គ្រាំគ្រា​នោះ​ហើយ។​

30. ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​

31. ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​លោក​គ្រូ​ដែរ​ ម្ដេច​ក៏​សួរ​ថា​ ​តើ​អ្នកណា​ពាល់​ខ្ញុំ​យ៉ាង​ដូច្នេះ?»​

32. ប៉ុន្ដែ​ព្រះអង្គ​នៅ​តែ​មើល​ជុំវិញ​ រក​មើល​អ្នក​ដែល​បាន​ពាល់​ព្រះអង្គ​

33. ស្ដ្រី​នោះ​បាន​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​ ក៏​មក​ទាំង​ភ័យ​ញ័រ​ និង​ក្រាប​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ទូល​ប្រាប់​ការ​ពិត​ទាំង​ស្រុង​

34. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​ និង​ជា​ពី​ជំងឺ​របស់​នាង​ចុះ»។​

35. ពេល​ព្រះអង្គ​កំពុង​តែ​មាន​បន្ទូល​ មាន​គេ​មក​ពី​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​ថា៖​ «កូន​ស្រី​លោក​បាន​ស្លាប់​ហើយ​ តើ​លោក​នៅ​តែ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត?»​

36. ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ខ្វល់​ពី​ពាក្យ​ដែល​គេ​និយាយ​នោះ​ទេ​ ក៏​មាន​បន្ទូល​ទៅ​ប្រធាន​សាលា​ប្រជុំ​ថា៖​ «កុំ​ខ្លាច​អី​ គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។​

សូមអានជំពូកពេញលេញ ម៉ាកុស 5