គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:1-4 Khmer Christian Bible (KCB)

1. ពួកគេ​បាន​មក​ដល់​ត្រើយ​ម្ខាង​ទៀត​នៃ​បឹង​ គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​

2. ហើយ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចេញ​ពី​ទូក​ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអា​ក្រក់​ចូល​ បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ភ្លាម​

3. អ្នក​នោះ​រស់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ ហើយ​ពុំ​មាន​អ្នក​ណា​អាច​ចង​គាត់​បាន​ទេ​ ទោះ​ជា​ដាក់​ច្រវាក់​គាត់​ក៏​ដោយ​

4. ព្រោះ​គេ​តែង​ដាក់​ខ្នោះ​ជើង​ និង​ចង​គាត់​ដោយ​ច្រវាក់​ តែ​គាត់​បាន​កាច់​ខ្នោះ​ជើង​ និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេច​ខ្ទី​អស់​ រួច​គ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាប​គាត់​បាន​ទេ។​

សូមអានជំពូកពេញលេញ ម៉ាកុស 5