គម្ពីរសញ្ញាថ្មី

ម៉ាកុស 2:25-28 Khmer Christian Bible (KCB)

25. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ពួក​គេ​មាន​សេចក្ដី​ត្រូវការ​ ហើយ​ឃ្លាន​ទេ​ឬ?​

26. នៅ​សម័យ​សម្ដេច​សង្ឃ​អ័បៀថើរ​ ស្ដេច​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ និង​បាន​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ លើក​លែង​តែ​សង្ឃ​ ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូ​កន​ថែម​ទៀត​ផង»​

27. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ថ្ងៃ​សប្ប័ទ​តាំង​ឡើង​សម្រាប់​មនុស្ស​ ប៉ុន្ដែ​មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ​

28. ដូច្នេះ​ កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។​

សូមអានជំពូកពេញលេញ ម៉ាកុស 2