គម្ពីរសញ្ញាថ្មី

ម៉ាកុស 2:21-28 Khmer Christian Bible (KCB)

21. គ្មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​នឹង​ក្រណាត់​ចាស់​ទេ​ បើ​ធ្វើ​ដូច្នោះ​ បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​ក្រណាត់​ចាស់​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​

22. ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ដែរ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។​

23. នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​កាត់​វាល​ស្រែ​ ហើយ​នៅ​តាម​ផ្លូវ​ ពួក​សិស្ស​បាន​ចាប់​ផ្ដើម​បូត​កួរ​ស្រូវ​

24. ហើយ​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ហេតុ​ដូចម្ដេច​បាន​ជា​គេ​ធ្វើ​អ្វី​ដែល​វិន័យ​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»​

25. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ពួក​គេ​មាន​សេចក្ដី​ត្រូវការ​ ហើយ​ឃ្លាន​ទេ​ឬ?​

26. នៅ​សម័យ​សម្ដេច​សង្ឃ​អ័បៀថើរ​ ស្ដេច​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះជាម្ចាស់​ និង​បាន​បរិភោគ​នំប៉័ង​តាំង​ថ្វាយ​ព្រះជាម្ចាស់​ ដែល​វិន័យ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ លើក​លែង​តែ​សង្ឃ​ ហើយ​គាត់​បាន​ឲ្យ​នំបុ័ង​នោះ​ដល់​គូ​កន​ថែម​ទៀត​ផង»​

27. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ថ្ងៃ​សប្ប័ទ​តាំង​ឡើង​សម្រាប់​មនុស្ស​ ប៉ុន្ដែ​មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ​

28. ដូច្នេះ​ កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។​

សូមអានជំពូកពេញលេញ ម៉ាកុស 2