2. មនុស្សជាច្រើនបានមកផ្ដុំគ្នា ធ្វើឲ្យគ្មានកន្លែងនៅសល់សោះ សូម្បីតែនៅមាត់ទ្វារ រីឯព្រះអង្គក៏ប្រកាសព្រះបន្ទូលទៅកាន់គេ
3. ហើយមានមនុស្សបួននាក់បានសែងអ្នកស្លាប់ដៃជើងម្នាក់មកឯព្រះអង្គ
4. តែដោយសារមានមនុស្សច្រើនកកកុញពេក គេមិនអាចនាំមនុស្សស្លាប់ដៃជើងនោះចូលទៅខាងក្នុងបានទេ គេក៏រើដំបូលចំកន្លែងដែលព្រះអង្គនៅ លុះបានរើហើយ ក៏សំរូតមនុស្សស្លាប់ដៃជើងដែលកំពុងដេកលើកន្ទេលនោះចុះ
5. ព្រះអង្គបានឃើញជំនឿអ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃជើងនោះថា៖ «កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»
6. មានគ្រូវិន័យខ្លះកំពុងអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖
7. «ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?»
8. ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាមពីគំនិតគេ ព្រះអង្គក៏មានបន្ទូលទៅកាន់គេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ?