18. ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីកំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?»
19. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណាកូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ
20. ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតទៅ គេនឹងតមអាហារនៅថ្ងៃនោះ។
21. គ្មាននរណាយកក្រណាត់ថ្មីមកប៉ះនឹងក្រណាត់ចាស់ទេ បើធ្វើដូច្នោះ បំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ឲ្យរហែកលើសមុនទៅទៀត
22. ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ស្រានឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតដែរ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
23. នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ ហើយនៅតាមផ្លូវ ពួកសិស្សបានចាប់ផ្ដើមបូតកួរស្រូវ
24. ហើយអ្នកខាងគណៈផារិស៊ីបានទូលព្រះអង្គថា៖ «មើល៍ ហេតុដូចម្ដេចបានជាគេធ្វើអ្វីដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?»
25. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលពួកគេមានសេចក្ដីត្រូវការ ហើយឃ្លានទេឬ?
26. នៅសម័យសម្ដេចសង្ឃអ័បៀថើរ ស្ដេចដាវីឌបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ និងបានបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ ដែលវិន័យបានហាមមិនឲ្យបរិភោគ លើកលែងតែសង្ឃ ហើយគាត់បានឲ្យនំបុ័ងនោះដល់គូកនថែមទៀតផង»
27. រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
28. ដូច្នេះ កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។