17. នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
18. ពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីកំពុងតមអាហារ។ ពួកគេបានមកសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកយ៉ូហាន និងពួកអ្នកខាងគណៈផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?»
19. ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណាកូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ
20. ប៉ុន្ដែនឹងមានថ្ងៃមកដល់ ពេលកូនកំលោះត្រូវឃ្លាតទៅ គេនឹងតមអាហារនៅថ្ងៃនោះ។
21. គ្មាននរណាយកក្រណាត់ថ្មីមកប៉ះនឹងក្រណាត់ចាស់ទេ បើធ្វើដូច្នោះ បំណះក្រណាត់ថ្មីនឹងទាញក្រណាត់ចាស់ឲ្យរហែកលើសមុនទៅទៀត
22. ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ស្រានឹងធ្វើឲ្យថង់ស្បែកចាស់ធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតដែរ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
23. នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ ហើយនៅតាមផ្លូវ ពួកសិស្សបានចាប់ផ្ដើមបូតកួរស្រូវ