គម្ពីរសញ្ញាថ្មី

ម៉ាកុស 16:12-19 Khmer Christian Bible (KCB)

12. ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះអង្គ​បាន​លេច​មក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​

13. អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ​

14. ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​

15. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ចេញ​ទៅក្នុង​ពិភព​លោក​ទាំង​មូល​ ហើយ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​មនុស្ស​លោក​ទាំង​អស់​

16. អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​

17. អ្នក​ជឿ​នឹង​មាន​ទីសំគាល់​ដូច​នេះ ពួកគេ​នឹង​បណ្ដេញ​អារក្ស​នៅ​ក្នុង​ឈ្មោះខ្ញុំ​ ហើយ​ពួកគេ​នឹង​និយាយ​ភាសា​ថ្មី​

18. ពួកគេ​នឹង​ចាប់​ពស់​ដោយ​ដៃ​ ហើយ​បើ​ពួកគេ​ផឹក​អ្វី​ពុល​នោះ​ ក៏​គ្មាន​គ្រោះ​ថ្នាក់​ដែរ​ ពួកគេ​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ មនុស្ស​ឈឺ​នឹង​បាន​ជា​សះស្បើយ»​

19. ក្រោយ​ពី​ព្រះអម្ចាស់​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​រួច​ហើយ​ ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​សួគ៌​ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​

សូមអានជំពូកពេញលេញ ម៉ាកុស 16