គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:2-7 Khmer Christian Bible (KCB)

2. លោក​ពីឡាត់​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​ឬ?»​ ព្រះអង្គ​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ!»​

3. ពួក​សម្ដេច​សង្ឃ​ក៏​ចោទ​ប្រកាន់​ព្រះអង្គ​ពី​រឿង​ជា​ច្រើន​

4. លោក​ពីឡាត់​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ទេ​ឬ?​ មើល​គេ​ចោទ​ប្រកាន់​អ្នក​ច្រើន​ណាស់»​

5. ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទេ​ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់។​

6. រៀង​រាល់​ថ្ងៃ​បុណ្យ​ គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ តាម​ដែល​ពួកគេ​សុំ​

7. មាន​មនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​បះបោរ​ គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការ​បះបោរ​នោះ​

សូមអានជំពូកពេញលេញ ម៉ាកុស 15