គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:1-4 Khmer Christian Bible (KCB)

1. លុះ​ព្រលឹម​ឡើង​ភ្លាម​ កាល​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ ពួក​គ្រូ​វិន័យ​បាន​ពិគ្រោះ​គ្នា​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​កំពូល​ទាំង​មូល​រួច​ហើយ​ ក៏​ចង​ព្រះយេស៊ូ​នាំ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់​

2. លោក​ពីឡាត់​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​ឬ?»​ ព្រះអង្គ​ឆ្លើយ​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ!»​

3. ពួក​សម្ដេច​សង្ឃ​ក៏​ចោទ​ប្រកាន់​ព្រះអង្គ​ពី​រឿង​ជា​ច្រើន​

4. លោក​ពីឡាត់​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ទេ​ឬ?​ មើល​គេ​ចោទ​ប្រកាន់​អ្នក​ច្រើន​ណាស់»​

សូមអានជំពូកពេញលេញ ម៉ាកុស 15