គម្ពីរសញ្ញាថ្មី

ម៉ាកុស 12:9-16 Khmer Christian Bible (KCB)

9. ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​

10. តើ​អ្នក​រាល់គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​ទេ​ឬ​អី​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​ បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​

11. ការ​នេះ​កើត​ឡើងពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង»។​

12. ពួកគេ​រក​ចាប់​ព្រះអង្គ​ ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។​

13. រួច​ពួកគេ​ចាត់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និងពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ខ្លះឲ្យ​ទៅ​ឯ​ព្រះអង្គ​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​

14. ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​

15. ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​

16. គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​

សូមអានជំពូកពេញលេញ ម៉ាកុស 12