គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:8-16 Khmer Christian Bible (KCB)

8. អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ​ ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀតទេ​ តែ​ជា​សាច់​តែ​មួយ​វិញ​

9. ដូច្នេះ​ កុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​ឡើយ»។​

10. ពេល​ទៅ​ដល់​ផ្ទះ​ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដង​ទៀត​អំពី​សេចក្ដី​នេះ​

11. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ​ហើយ​

12. រីឯ​ប្រពន្ធ​លែង​ប្ដីខ្លួន​ រួច​រៀបការ​នឹង​បុរស​ម្នាក់​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​

13. មាន​មនុស្ស​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ក្មេងៗ​ទាំង​នោះ​ តែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ​

14. កាល​ទត​ឃើញ​ដូច្នេះ​ ព្រះយេស៊ូ​ទាស់​ចិត្ដ​យ៉ាង​ខ្លាំង​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​

15. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​ណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូនក្មេង​ នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»​

16. ព្រះអង្គ​បាន​លើក​ក្មេងៗ​ ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួកគេ។​

សូមអានជំពូកពេញលេញ ម៉ាកុស 10