33. «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម រីឯកូនមនុស្សនឹងត្រូវគេប្រគល់ឲ្យទៅពួកសម្ដេចសង្ឃ និងគ្រូវិន័យ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ
34. ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។
35. លោកយ៉ូហាន និងលោកយ៉ាកុប ជាកូនលោកសេបេដេបានមករកព្រះអង្គ និងទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»
36. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?»
37. ពួកគេឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំលោក និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកផង»
38. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ?»
39. ពួកគេទូលព្រះអង្គថា៖ «យើងអាចទទួលបាន» ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលបានមែន
40. ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យប៉ុណ្ណោះ»
41. ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប
42. ព្រះយេស៊ូហៅពួកគេមក រួចមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើគេ ហើយពួកអ្នកធំរបស់គេក៏ប្រើសិទ្ធិអំណាចលើគេដែរ