គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:30-39 Khmer Christian Bible (KCB)

30. មិន​ទទួល​បាន​មួយ​ជា​មួយ​រយ​នោះ​ទេ​ គឺ​នៅ​ពេល​នេះ​ទទួល​បាន​ផ្ទះ​សំបែង​ បង​ប្អូន​ប្រុស​ស្រី​ ម្ដាយ​ កូន​ និង​ស្រែ​ចម្ការ​ ព្រម​ជាមួយ​នឹង​ការ​បៀត​បៀន​ ហើយ​នៅ​លោក​ខាង​មុខ​នឹង​បាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច​ជា​មិន​ខាន​

31. ហើយ​មនុស្ស​ជា​ច្រើន​ដែល​នៅ​មុខ​គេ​ នឹង​ត្រលប់​ជា​ក្រោយ​គេ​បង្អស់​ រីឯ​អ្នក​នៅ​ក្រោយ​គេ​បង្អស់​ នឹង​បាន​នៅ​មុខ​គេ​វិញ»។​

32. កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម​ ព្រះយេស៊ូ​នាំ​មុខ​ពួកគេ​ រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​បាន​តក់​ស្លុត​ និង​ភ័យ​ខ្លាច​ជា​ខ្លាំង​ រួច​ពេល​ប្រមូល​សាវក​ទាំង​ដប់​ពីរ​មក​ម្ដង​ទៀត​ហើយ​ ព្រះអង្គ​ក៏​ចាប់​ផ្ដើម​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​នឹង​កើត​ចំពោះ​ព្រះអង្គ​ថា៖​

33. «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ រីឯ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ឲ្យ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​ ហើយ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ​

34. ហើយ​ពួកគេ​នឹង​ចំអក​ឲ្យ​លោក​ ស្ដោះ​ទឹក​មាត់​ដាក់​លោក​ វាយ​នឹង​ខ្សែ​តី​ រួច​សម្លាប់​លោក​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»។​

35. លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ ជា​កូន​លោក​សេបេដេ​បាន​មក​រក​ព្រះអង្គ​ និង​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង»​

36. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​

37. ពួកគេ​ឆ្លើយ​ថា៖​ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​លោក​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោក​ផង»​

38. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ?»​

39. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ទទួល​បាន»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​មែន​

សូមអានជំពូកពេញលេញ ម៉ាកុស 10