គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:3-13 Khmer Christian Bible (KCB)

3. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ?»​

4. ពួកគេ​និយាយ​ថា៖​ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួច​លែង​ប្រពន្ធ»​

5. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នោះ​ព្រោះ​តែ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ បាន​ជា​លោក​ម៉ូសេ​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នក​រាល់គ្នា​

6. តែ​ព្រះជាម្ចាស់​បាន​បង្កើត​ពួកគេ​ជា​ប្រុស​ ជា​ស្រី​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ម៉្លេះ​

7. ដោយ​ហេតុ​នេះ​ បាន​ជា​មនុស្ស​ប្រុស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​

8. អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ​ ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀតទេ​ តែ​ជា​សាច់​តែ​មួយ​វិញ​

9. ដូច្នេះ​ កុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​ឡើយ»។​

10. ពេល​ទៅ​ដល់​ផ្ទះ​ ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ម្ដង​ទៀត​អំពី​សេចក្ដី​នេះ​

11. ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​នឹង​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ​ហើយ​

12. រីឯ​ប្រពន្ធ​លែង​ប្ដីខ្លួន​ រួច​រៀបការ​នឹង​បុរស​ម្នាក់​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​

13. មាន​មនុស្ស​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ក្មេងៗ​ទាំង​នោះ​ តែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ​

សូមអានជំពូកពេញលេញ ម៉ាកុស 10