23. ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់»
24. ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់
25. សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត»
26. ពួកគេកាន់តែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
27. ប៉ុន្ដែព្រះយេស៊ូទតទៅពួកគេ ហើយមានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់អាចធ្វើបាន ព្រោះព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន»
28. លោកពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ «មើល៍ យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក»
29. ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលព្រមលះបង់ផ្ទះសំបែង កូន ឪពុកម្ដាយ បងប្អូនប្រុសស្រី ស្រែចម្ការ ព្រោះយល់ដល់ខ្ញុំ និងដំណឹងល្អ
30. មិនទទួលបានមួយជាមួយរយនោះទេ គឺនៅពេលនេះទទួលបានផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមជាមួយនឹងការបៀតបៀន ហើយនៅលោកខាងមុខនឹងបានទទួលជីវិតអស់កល្បជានិច្ចជាមិនខាន
31. ហើយមនុស្សជាច្រើនដែលនៅមុខគេ នឹងត្រលប់ជាក្រោយគេបង្អស់ រីឯអ្នកនៅក្រោយគេបង្អស់ នឹងបាននៅមុខគេវិញ»។
32. កាលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូនាំមុខពួកគេ រីឯអ្នកដែលដើរតាមព្រះអង្គបានតក់ស្លុត និងភ័យខ្លាចជាខ្លាំង រួចពេលប្រមូលសាវកទាំងដប់ពីរមកម្ដងទៀតហើយ ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលប្រាប់ពួកគេអំពីអ្វីៗដែលនឹងកើតចំពោះព្រះអង្គថា៖