1. បន្ទាប់ពីបានចាកចេញពីទីនោះ ព្រះអង្គក៏មកដល់ស្រុកយូដាដែលនៅត្រើយម្ខាងអូរយ័រដាន់ ហើយបណ្ដាជនក៏ជួបជុំគ្នាមកឯព្រះអង្គម្ដងទៀត ព្រះអង្គក៏បង្រៀនពួកគេតាមទម្លាប់ព្រះអង្គ
2. ពួកអ្នកខាងគណៈផារីស៊ីចូលមកល្បងលព្រះអង្គ ដោយទូលសួរថា៖ «បើប្ដីលែងប្រពន្ធ តើវិន័យអនុញ្ញាតដែរឬទេ?»
3. ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?»
4. ពួកគេនិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចលែងប្រពន្ធ»
5. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា
6. តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម៉្លេះ
7. ដោយហេតុនេះ បានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន
8. អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ
9. ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំឡើយ»។
10. ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះអង្គម្ដងទៀតអំពីសេចក្ដីនេះ